ទូច ស៊ុននិច
ទូច ស៊ុននិច | |
ឈ្មោះ | ទូច ស៊ុននិច |
រហ័ស្សនាម | រាជនីសំឡេងមាស |
កើត | ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨០ |
ទីកំណើត | រាជធានីភ្នំពេញ ប្រទេសកម្ពុជា |
សញ្ជាតិ | កម្ពុជា |
ប្រភេទតន្ត្រី | បទប្រជាប្រិយ៍ បទប្រពៃណី បទភ្លេងការ បទបុរាណ បទសម័យ បទរាំវង់ បទសារ៉ាវ៉ាន់ បទឡាំលាវ និងបទមនោសញ្ចេតនា |
ឆ្នាំសកម្ម | ១៩៩៤-បច្ចុប្បន្ន |
អជីព | តារាចម្រៀង និងជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរ |
ផលិតកម្ម | រស្មីហង្សមាស ផលិតកម្មបក្សីចាំក្រុង ផលិតកម្មព្រះវិហារ ផលិតកម្មឆ្លងដែន ផលិតកម្មសាន់ដេ ផលិតកម្មឈូករ័ត្ន ។ល។ |
គណនីបណ្ដាញសង្គមរបស់នាង | |
ទូច ស៊ុននិច | |
FB Page | Touch Sunnix |
YouTube | Touch Sunnix |
នាងកញ្ញា ទូច ស៊ុននិច (អង់គ្លេស: Touch Sunnix) ជាតារាចម្រៀងដែលមានសំឡេងពីរោះលំដាប់ជួរមុខ និងមានប្រជាប្រិយភាពបំផុតនៅក្នុងសង្គមសិល្បៈខ្មែរ ។ មិនត្រឹមតែមានសម្លេងផ្អែមពីរោះរណ្ដំចិត្តអ្នកស្ដាប់តែម្យ៉ាងទេ ទូច ស៊ុននិច ក៏ជាតារាមួយរូបដែលមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិដែរ។ នាងកញ្ញាត្រូវបានគេមើលឃើញថា ជាតារាខ្មែរមួយរូបដែលតែងតែប្រកាន់ប្រពៃណីខ្ជាប់ខ្ជួនក្នុងការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ព្រោះគេកម្រឃើញនាងស្លៀកពាក់បែបសិចស៊ីណាស់។ កញ្ញាបានប្រឡូកចូលក្នុងវិស័យសិល្បៈចម្រៀងតាំងពីនាងមានអាយុ ១៣ ឆ្នាំ បន្ទាប់ពីនាងបានប្រឡងជាប់លេខ ១ ផ្នែកចម្រៀងសម័យទូទាំងប្រទេសនៅក្នុងឆ្នាំ ១៩៩៣។ នាងកញ្ញា ទូច ស៊ុននិច ជាតារាចម្រៀងដែលមានទេពកោសល្យផ្នែកប្រើប្រាស់សម្លេងបានស្ទើរតែគ្រប់ចង្វាក់ដូចជា៖ ចង្វាក់ប្រពៃណី បុរាណ ប្រជាប្រិយ និងសម័យជាដើម។ កញ្ញាទទួលបានការស្រឡាញ់ និងកោតសរសើរពីសំណាក់ប្រជារាស្រ្ដខ្មែរដែលស្រឡាញ់វិស័យសិល្បៈចម្រៀងស្ទើរតែគ្រប់វ័យទាំងអស់។ ប្រជានជនខ្មែរដែលស្រឡាញ់សិល្បៈផ្នែកចម្រៀងតែងតែពោលសរសើរថា៖ នាងជាតារាចម្រៀងដែលមានសម្លេងផ្អែមពីរោះសណ្ដំចិត្តប្រជាជនខ្មែរ។ ក្រៅតែពីអាជីពជាអ្នកចម្រៀងដ៏ល្បីល្បាញ នាងកញ្ញា ទូច ស៊ុននិច ក៏ជាបញ្ញវន្តដែលទទួលបានការសិក្សារៀនសូត្រជ្រៅជ្រះ រហូតបានបញ្ជប់ការសិក្សានៅសាលកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកអក្សរសាស្រ្ដខ្មែរ និងបានប្រឡងជាប់សាស្រា្ដចារ្យអក្សរសាស្រ្ដខ្មែរផងដែរ។[១] ជាអកុសល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣ កញ្ញាត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារលើរូបនាង។ បច្ចុប្បន្ននេះនាងកញ្ញា ទូច ស៊ុននិច កំពុងរស់នៅក្នុងទីក្រុងសាក្រាមេនតូ (Sacramento) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក (USA)។
ជីវប្រវត្តិ
[កែប្រែ]នាងទូច ស៊ុននិចកើតនៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៨០ នៅក្នុងរដ្ឋធានីភ្នំពេញ ដោយមានឪពុកឈ្មោះ សៀង ទូច ជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងម្ដាយឈ្មោះកឹម ស៊ីនួន ជាគ្រូពេទ្យបម្រើការដូចឪពុកនាងដែរ។ នៅក្នុងវ័យកុមារភាព កុមារី ទូច ស៊ុននិច បានចូលរៀងនៅក្នុងសាលាបឋមសិក្សាវត្តកោះនារាជធានីភ្នំពេញ។ នៅក្នុងវ័យកុមារនោះ នាងត្រូវបានគេមើលឃើញថា ជាកុមារីមួយរូបដែលទេពកោសល្យខ្ពស់ខាងវិស័យសិល្បៈ ជាពិសេលគឺសិល្បៈផ្នែកចម្រៀងតែម្ដង។ បន្ថែមពីទេពកោសល្យដែលមានពីកំណើតស្រាប់ហើយនោះ នាងកញ្ញា ទូច ស៊ុននិច បានទទួលការបណ្ដុះបណ្ដាលពីអ្នកគ្រូ គង់ ណារី ដែលជាគ្រូបង្រៀនផ្នែកសិល្បៈដ៏ល្បីល្បាញប្រចាំសាលា និងប្រចាំរាជធានីនាសម័យនោះ។[២]
ការចូលក្នុងវិស័យសិល្បៈ
[កែប្រែ]ដោយទេពកោសល្យសម្លេងដ៏លេចធ្លោរបស់នាង បានធ្វើឲ្យនាងក្លាយជាអ្នកចម្រៀងវ័យក្មេងមួយរូប ដែលបានបង្ហាញវត្តមានលើកញ្ជក់ទូរទស្សន៍ និងតាមរលកសម្លេងវិទ្យុជាតិជារឿយៗ។ ចម្រើនវ័យវឌ្ឍនាការ នាងក៏បានបន្តវិស័យសិល្បៈចម្រៀងនេះ រហូតដល់នាងបានប្រឡងចម្រៀងជាប់ចំណាត់ថ្នាក់លេខ ១ ថ្នាក់ជាតិនាឆ្នាំ ១៩៩៣។ តាំងពីពេលនោះមក នាងកញ្ញា ទូច ស៊ុននិច ត្រូវបានផលិតកម្មចម្រៀងល្បីជាច្រើងដូចជាផលិតកម្មរស្មីហង្សមាស ផលិតកម្មស្ទឹងសង្កែ ផលិតកម្មបក្សីចាំក្រុង ផលិតកម្មឆ្លងដែន ផលិតកម្មអង្គរវត្ត ផលិតកម្មសាន់ដេ ផលិតកម្មព្រះវិហារ ផលិតកម្មសាយណ្ហរ៉ា ផលិតកម្មឈូករ័ត្ន ផលិតកម្មកុលាបក្រហម និងផលិតកម្មចម្រៀងជាច្រើនទៀត បានហៅនាងឲ្យច្រៀងចម្រៀងរបស់គេជាបន្តបន្ទាប់។[៣]
ពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០០៣ នាងកញ្ញាទូច ស៊ុននិចបានច្រៀងចម្រៀងរាប់រយបទ និងគ្រប់ចង្វាក់ គ្រប់ប្រភេទបទចម្រៀងដូចជា៖ បទមហោរី បទប្រពៃណី បទភ្លេងការ បទមនោសញ្ជេតនាស្នេហា បទប្រជាប្រិយ៍ ជាពិសេសគឺបទចម្រៀងស្នេហាជាតិ។[៤] គេតែងតែឃើញវត្តមាននាងកញ្ញា ទូច ស៊ុននិច តាមក្របទស្សនាវដ្ដីធំៗ និងតាមកញ្ញក់ទូរទស្សន៍រឿយៗ ក្នុងទម្រងសម្លៀកបំពាក់សមរម្យបំផុតក្នុងនាមជានារីខ្មែរ។ នាងកញ្ញា ទូច ស៊ុននិច បានចេញទៅសម្ដែងនៅបរទេសជាច្រើនលើកច្រើនសារមានដូចជា៖ ប្រទេសបារាំង ប្រទេសកាណាដា និងសហរដ្ឋអាមេរិកជាដើម។[៥]
បទចម្រៀងដែលទទួលបានការពេញនិយមខ្លាំង
[កែប្រែ]ចាប់តាំងពីនាងកញ្ញា ទូច ស៊ុននិច បានប្រឡូកក្នុងវិស័យសិល្បៈចម្រៀងមក នាងត្រូវម្ចាស់ផលិតកម្មធំៗ កវីនិពន្ធល្បីៗមានដូចជា៖ លោកគង់ ប៊ុនឈឿន លោកសង អក្ខរា លោក ហ្វៃ សំអាង លោក ឯល ប៊ុណ្ណា និងកវីនិពន្ធល្បីជាច្រើនរូបទៀតបាននិពន្ធបទចម្រៀងថ្មីៗ ជាច្រើនរយបទឲ្យនាងច្រៀង។ ដោយសារតែស្រឡាញ់សម្លេងដ៏ពីរោះរណ្ដំរបស់នាង ម្ចាស់ផលិតកម្ម និងកវីនិពន្ធខ្មែរទាំងនោះក៏បានសំណូមពរឲ្យនាងកញ្ញាច្រៀងស្នាដៃនិពន្ធរបស់ពួកគេសារឡើងវិញដែរ។ បទចម្រៀងដែលកញ្ញាច្រៀងហើយទទួលបានល្បីល្បាញខ្លាំងនោះរួមមាន៖
ការស្រឡាញ់ការសិក្សា
[កែប្រែ]នៅក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្ដីប្រជាប្រិយ លេខ ៤ ចុះថ្ងៃទី ១ ដល់ ១៥ ខែមករា ឆ្នាំ១៩៩៥ នាងកញ្ញា ទូច ស៊ុននិច បានលើកឡើងថា៖ «ទោះបីជាខ្ញុំបានក្លាយជាអ្នកចម្រៀងល្បីក៏ដោយ ខ្ញុំក៏មិនបោះបង់ការសិក្សាចោលដែរ នៅពេលដែលបញ្ចប់ការសិក្សានៅវិទ្យាល័យ ខ្ញុំមានបំណងចូលរៀននៅមហាវិទ្យាល័យច្បាប់ទៀត ព្រោះខ្ញុំចង់ក្លាយជាអ្នកច្បាប់ទៅអនាគត រីឯចម្រៀង ខ្ញុំនឹងយកវាធ្វើជាមុខរបរទីពីរវិញ» ។ ក្នុងខណៈពេលដែលនាងកំពុងតែមានឈ្មោះល្បីល្បាញខ្លាំងផ្នែកវិស័យសិល្បៈចម្រៀង នាងក៏នៅបន្តការសិក្សារហូតទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរ។ ហើយនាងក៏ប្រឡងចូលទៅក្នុងសាលាគរុកោសល្យ និងត្រៀមចេញបង្រៀនទៀតផង។[៦]
ការបាញ់ប្រហារឆ្នាំ ២០០៣
[កែប្រែ]កាលពីថ្ងៃទី២១ តុលា ឆ្នាំ២០០៣ អ្នកនាង និងម្ដាយត្រូវបានខ្មាន់កាំភ្លើងបួននាក់បាញ់ប្រហារ។ ម្ដាយអ្នកនាងស្លាប់នៅនឹងកន្លែង។ ឯអ្នកនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជាសំណាងក្នុងគ្រោះ អ្នកនាងនៅមានជីវិតរស់រានដល់សព្វថ្ងៃ។[៧] មូលហេតុពីក្រោយការបាញ់ប្រហារនេះមិនច្បាស់លាស់ទេ។ មានអ្នកលើកឡើងថាជាបញ្ហាស្នេហា និងអ្នកខ្លះទៀតលើកឡើងថាជាបញ្ហានយោបាយ។ ពាក់ព័ន្ធនឹងការស៊ើបអង្កេតចាប់ខ្លួននេះ លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់វិទ្យុអាស៊ីសេរីថា តុលាការកំពុងតែដំណើរការនៅឡើយ ៖ «ករណីនេះគេកំពុងតែដំណើរការ…បានន័យថា គេកំពុងធ្វើការអង្កេតបន្ត ហើយករណីរាប់ឆ្នាំដូចកញ្ញា ទូច ស៊ុននិច ហ្នឹងហាក់បីដូចជានៅងងឹតឈឹងមិនទាន់មើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមរកជនដៃដល់ដែលបានប៉ុនប៉ងផ្ដាច់អាយុជីវិតកញ្ញា ទូច សូនិច ហ្នឹងទេ រហូតដល់ថ្ងៃនេះមិនទាន់មានទេ»។
ចំណែកឪពុកនាង ទូច ស៊ុននិច ក៏បានអះអាងដែរថា កន្លងមក លោកធ្លាប់បានឮប្រពន្ធលោក ហេង ពៅ ប្រាប់លោកថា ប្តីរបស់គាត់ដឹងអ្នកសម្លាប់ ទូច ស៊ុននិច ហើយថានៅក្នុងប្រទេសកម្ពុជា មាននារីវ័យក្មេងមួយចំនួនរងការបាញ់ប្រហារ ឬធ្វើឃាតពីគ្រួសារមន្ត្រីជាន់ខ្ពស់ ដោយចោទថាបានលួចស្នេហាជាមួយប្ដីគេ។
លោកក៏បន្ថែមថា៖ «ហើយសម្លាប់នោះរឿងស្អី? អ៊ីចឹងបានថា ក្នុងពេលនេះខ្ញុំមានអារម្មណ៍មួយចង់ជម្រាបដល់បងប្អូនទាំងអស់កុំឲ្យយល់ច្រឡំថា ទូច ស៊ុននិច យកប្ដីគេឲ្យសោះ អាហ្នឹងមួយ គឺថា ទូច ស៊ុននិច អត់មានអត្តចរិតរបៀបទៅយកប្ដីគេ ហើយប្រពន្ធគេមកសម្លាប់ទេ មានតែគេយកនាងតែនាងមិនព្រម មិនលក់កិត្តិយសបាទ ដូចខ្ញុំជម្រាបអ៊ីចឹង នៅស្រុកខ្មែរបើសិនមានស្រីម្នាក់មានអ្នកធំទៅយក អ្នកធំហ្នឹងយកមិនបាន អ្នកធំហ្នឹងទៅសម្លាប់នាងហ្នឹង តែបើអ្នកធំហ្នឹងយកនាងហ្នឹងបាន ប្រពន្ធអ្នកធំហ្នឹងទៅសម្លាប់នាងហ្នឹងទៀត នេះជាបញ្ហា។ តើសម្ដេចតេជា លោកទ្រង់ជ្រាបទេរឿងហ្នឹង? តើរដ្ឋាភិបាលខ្មែរលោកជ្រាបទេ? អ៊ីចឹងនារីដែលគេមានបំណងចង់យកនោះ មិនយកគេ ក៏ងាប់ យកគេក៏ងាប់ តើអយុត្តិធម៌ទេរឿងហ្នឹង»។
ទាក់ទងនឹងការរកយុត្តិធម៌ដល់ជនរងគ្រោះ និងប្រព័ន្ធតុលាការនៅកម្ពុជានេះ លោក ចាន់ សុវ៉េត មានប្រសាសន៍បន្ថែមថាប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចមានឆន្ទៈចង់រកនោះ វាមិនពិបាកទេបើទោះបីជានៅកន្លែងណាក៏រកឃើញដែរ ៖ «យើងឃើញថា ស្ថាប័នតុលាការក៏ដូចជាស្ថាប័នមានសមត្ថកិច្ចដែរ ព្រោះថាអ្នកទាំងអស់គ្នាជាអ្នកមានសមត្ថកិច្ចនោះ គឺមិនបានបង្ហាញអំពីសញ្ញាណឲ្យបានច្បាស់លាស់អំពីសមត្ថភាពរបស់ខ្លួន ដែលធ្វើការខិតខំប្រឹងប្រែងដើម្បីរកយុត្តិធម៌ គឺពិបាករកយុត្តិធម៌ណាស់ ក្នុងស្រុកខ្មែរនោះ... ហើយពាក់ព័ន្ធជាមួយកញ្ញា ទូច ស៊ុននិច នេះ យើងគិតថា មិនអាននឹងរកឃើញទេ បើសិនជាអាជ្ញាធរមានសមត្ថកិច្ចគាត់មានឆន្ទៈរក ដើម្បីឲ្យឃាតកនោះមកកាត់ទោស គឺងាយស្រួលទេ ទោះដល់ក្រហែងណាក៏ចាប់បានមកវិញដែរ។ ដូចជាលោក ហេង ពៅ ជាដើម នៅពេលដែលគេដឹងថា គាត់បានប្រព្រឹត្ត ហើយរាជរដ្ឋាភិបាលតម្រូវការចាំបាច់នោះ ធ្វើអីក៏បានដែរ អាចចាប់នាំខ្លួនលោក ហេង ពៅ មកផ្ដន្ទាទោសចាំបាច់នៅក្នុងស្រុកខ្មែរយើង»។
កញ្ញា ទូច ស៊ុននិច ជាជនរងគ្រោះដែលត្រូវបានជនមិនស្គាល់មុខ បានលួចបាញ់កាលពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០០៣ ខណៈដែលនាងកំពុងដើរចេញពីហាងទំនិញមួយជាមួយម្ដាយនាង។ ម្ដាយនាងត្រូវបានជនដៃដល់បានសម្លាប់នៅនឹងកន្លែងកើតហេតុនោះ។
ការត្រឡប់មកបំពេរអារម្មណ៍ប្រជារាស្រ្ដខ្មែរវិញ
[កែប្រែ]ដោយឡែកកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ប្រជារាស្រ្ដខ្មែរដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម YouTube មានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងក្រោយតារាចម្រៀងលំដាប់ជួរមុខរូបនេះ ដែលអវត្តមានពីវិស័យសិល្បចម្រៀងអស់ជាច្រើនឆ្នាំហើយនោះ បានទម្លាក់បទចម្រៀងថតថ្មីមួយបទដែលមានចំណងជើងថា «ពាក្យមិនពិត» ដែលជាសំនៀងដើម អ្នកស្រី ប៉ែន រ៉ន ចូលទៅក្នុងឆាណែល YouTube របស់នាងផ្ទាល់។ នាងកញ្ញានៅតែមានទឹកដមសំនៀងពីរោះដដែល ទោះបីមិនដូចពីមុនទាំងស្រុងក្ដី។[៨]
ជាមួយគ្នានោះដែរ នាងកញ្ញា ទូច ស៊ុននិច ក៏បានសរសេររៀបរាប់ដោយបង្ហាញក្តីនឹករលឹកទៅកាន់បងប្អូនខ្មែរដែលគាំទ្ររូបនាងថា៖ «សូមបងប្អូនចូលរួមស្ដាប់កម្សាន្តជាមួយបទចម្រៀងថតថ្មីដំបូងរបស់នាងខ្ញុំឆ្នាំ ២០២០ នេះ បន្ទាប់ពីនាងខ្ញុំបានអាក់ខានថតអស់រយៈពេលជិត ១៧ឆ្នាំ។ មិនពីរោះទេបងប្អូន តែនេះគឺជាការបង្ហាញពីទឹកចិត្តរបស់នាងខ្ញុំ ដែលតែងតែមានការនឹករលឹកទៅដល់បងប្អូនខ្មែរ យើងទាំងអស់គ្នា។ ដើម្បីឆ្លើយតបទៅនឹងការនឹករលឹករបស់បងប្អូនមកដល់ខ្ញុំ និងទឹកចិត្តរបស់បងប្អូន ដែលតែងតែស្រលាញ់ចូលចិត្ត និងគាំទ្រសំនៀងចំរៀងនាងខ្ញុំរហូតមក ហើយចង់ស្ដាប់បទថ្មីៗរបស់ខ្ញុំ។ ឥឡូវនេះនាងខ្ញុំសូមជូនបទថតថ្មី (ដែលបទនេះ ខ្ញុំមិនដែលថតពីមុនមកទេ) ទៅដល់បងប្អូនជាការសណ្ដាប់ និងបញ្ជាក់ថា នាងខ្ញុំមានការនឹករលឹក និងស្រលាញ់បងប្អូនអ្នកគាំទ្រគ្រប់ៗគ្នាណា៎»។[៩]
ការអំពាវនាវរកពន្លឺយុត្តិធម៌
[កែប្រែ]នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២ កញ្ញា ទូច ស៊ុននិច បានសរសេរសារបង្ហោះនៅក្នុងទំព័រគណនីហ្វេសប៊ុកផ្ទាល់របស់នាងដែលមានឈ្មោះ Touch Sunnix ដើម្បីស្នើរសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយរកយុត្តិធម៌ជូនរូបនាង និងគ្រួសាររបស់នាងថា៖ «២១ តុលា ២០០៣ មកដល់ ថ្ងៃនេះ ២១ តុលា ២០២២ គឺ១៩ឆ្នាំកន្លងមកហើយដែលខ្ញុំនិងក្រុមគ្រួសារនាងខ្ញុំចងចាំមិនភ្លេចឡើយនូវឧក្រិដ្ឋកម្មបាញ់ប្រហារដ៏សាហាវព្រៃផ្សៃ អយុត្តិធម៌មកលើអ្នកម្ដាយនាងខ្ញុំនិងរូបនាងខ្ញុំដែលបណ្ដាលអោយអ្នកម្ដាយនាងខ្ញុំទទួលមរណៈភាពយ៉ាងអាណោចអាធ័មមជាទីបំផុត ហើយរូបនាងខ្ញុំត្រូវរស់ក្នុងភាពពិការដល់សព្វថ្ងៃនេះ។ តាំងពីពេលនោះមកនាងខ្ញុំលោកឳពុកនាងខ្ញុំព្រមទាំងក្រុមគ្រួសារនាងខ្ញុំមិនទាន់ឃើញមានក្រសួងពាក់ព័ន្ធនិងទទួលខុសត្រូវណាមួយវែកមុខរកពួកឃាតករនិងពួកក្រុមមេឃាតករឈាមថោកនរកអវិចីអស់ទាំងនោះឃើញ ហើយផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ! តើឯណាទៅយុត្តិធម៌សំរាប់មនុស្សបរិសុទ្ធស្លូតត្រង់ដូចជាអ្នកម្ដាយនាងខ្ញុំ រូបនាងខ្ញុំនិងក្រុមគ្រួសារនាងខ្ញុំនោះ? សូមសម្ដេចហ៊ុនសែនជួយរកយុត្តិធម៌ វែកមុខរកពួកក្រុមឃាតករដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ អោយអ្នកម្ដាយនាងខ្ញុំនិងរូបនាងខ្ញុំព្រមទាំងក្រុមគ្រួសារនាងខ្ញុំបានទទួលយុត្តិធម៌ពិតផង»។[១០]
បញ្ជីចម្រៀងដែលច្រៀងដោយនាងកញ្ញា ទូច ស៊ុននិច
[កែប្រែ]ខាងក្រោមនេះគឺជាបញ្ជីបទចម្រៀងដែលបានច្រៀងដោយកញ្ញា ទូច ស៊ុននិច តាមលំដាប់អក្សរខ្មែរ។ សូមចូលរួមជួយដាក់បញ្ចូលបន្ថែមចំណងជើងបទចម្រៀងដែលនាងបានច្រៀងនៅក្នុងបញ្ជីខាងក្រោមនេះ៖
ចម្រៀងដែលផ្ដើមដោយអក្សរ | ក |
[កែប្រែ]- កញ្ឆែតបោះទង (ទូច ស៊ុននិច + គង់ ឌីណា)
- កណ្ដាលសាគរ
- កន្ទេលមាស
- កម្រងផ្កាថ្កុល
- កន្លងដែនឆ្ងាយ
- ក្រមុំចាស់
- ក្រមុំព្រួលៗ (ទូច ស៊ុននិច + គង់ ឌីណា)
- ក្រសាហូតដាវ
- កាត់ត្រេីយ
- កាន់សីលប្រាំ ចាំសីលប្រាំបី
- ក្ដាមស្រែ
- ក្រេបហើយសូមលា
- ក្រោមមេឃពណ៌ខៀវ
- ក្លិនខ្លួនកេសី
- ក្លិនផ្កាក្រពុំ
- ក្លិនជាប់នាសា
- ទឹកមាននិស្ស័យ
- កូនខុសហើយម៉ែ
- កូនស្រីអ្នកនេសាទ
- កូឡាបមាសបង
- កូឡាបសហួរហ៊ីន
- ក្បូនស្នេហ៍ក្បូនជីវិត
- កេងកងបាត់កូន
- ក្លែបក្លិនចន្ធូ
- ក្អែកហើរកាត់ស្ទឹង
- កោតចិត្តខ្លាំងណាស់
- កំពង់លួងដួងចិត្ត
- កំពង់សោមដែលខ្ញុំនឹក
- កំលោះចាស់ប៉ះអ្នកម៉េម៉ាយ (ទូច ស៊ុននិច + គង់ ឌីណា)
- កុំប្រកែកអីអូន
- កុំស្ដាយចិត្តស្មោះ
- កុំស្ម័គ្រអូនអី
ចម្រៀងដែលផ្ដើមដោយអក្សរ | ខ |
[កែប្រែ]- ខកចិត្ត
- ខ្នងភ្នំសំពៅ
- ខ្យល់កំពូលភ្នំ
- ខ្យល់មិនយល់ចិត្តខ្ញុំ
- ខ្សឹប ខ្សឹប ខ្សឹប
- ខានជួបគ្នាយូរ
- ខ្លាចប៉ះប្ដីគេ
- ខ្លោចចិត្ត
- ខ្នើយកម្ម
- ខ្នើយប៉ាក់
- ខែរងារហើយម៉ែ
- ខ្ញុំនៅក្មេងនៅចង់សប្បាយ
- ខ្ញុំយំសម្រាប់ថ្ងៃនេះ
- ខ្ញុំសែនស្រឡាញ់
ចម្រៀងដែលផ្ដើមដោយអក្សរ | គ |
[កែប្រែ]- គន់មើលទៅមេឃ
- គ្មានទេពាក្យពិត
- គូរខ្ញុំនៅឯណា?
ចម្រៀងដែលផ្ដើមដោយអក្សរ | ឃ |
[កែប្រែ]- ឃ្មុំឡើងក្បាលទឹក
ចម្រៀងដែលផ្ដើមដោយអក្សរ | ច |
[កែប្រែ]- ចិត្តស្មោះដែលរុះរោយ
- ចង់តែនៅក្រមុំ
- ចង់បានកន្សែងពណ៍ក្រហម
- ច័ន្ទអេីយច័ន្ទ
- ចម្ការសំរោង
- ចម្រៀងទាវឯក
- ចម្រៀងលក់ផ្កា
- ចម្រៀងស្នេហ៍យើង
- ចម្រៀងអវសាន្ត
- ចាបដេីរដី
- ចាស់កំហូច
- ចាស់ឡើងព្រឺលឡើង
- ចាហួយនិងសំខ្យា (ទូច ស៊ុននិច + គង់ ឌីណា)
- ចិត្តមួយដូចខែ
- ចិត្តប្រឹងស្រឡាញ់ចាញ់ចិត្តស្អប់
- ចិត្តស្មោះដែលរុះរោយ
- ចិត្តអូនប្លែកណាស់ (ទូច ស៊ុននិច + គង់ ឌីណា)
- ចិត្តអេីយកុំនឹក
- ចិត្តឥតល្អៀង
- ចុតហ្មាយមច្ចុរាជ
- ចូកគ្រឹម
- ចោលអូនម្ដេចបាន
- ចេះតែស្រម៉ៃ
- ចំបក់រោយ
- ចំបុីសិរីសោភ័ណ
- ចាំចប់ការសិក្សា
- ចាំនៅតែចាំ
- ចាំមើលតែផ្លូវ
ចម្រៀងដែលផ្ដើមដោយអក្សរ | ឆ |
[កែប្រែ]- ឆ្នាំងចាស់បាយឆ្ងាញ់
- ឆ្នាំមុន
- ឆ្នាំអូន ១៦
ចម្រៀងដែលផ្ដើមដោយអក្សរ | ជ |
[កែប្រែ]- ជាតិប្រុសកំហូច
- ជាតិជាបុប្ផា
- ជាតិជាសត្វឃ្មុំ
- ជាតិជាស្ត្រី
- ជិះទូកតាមមាត់ទន្លេ
- ជីវិតកំព្រា
- ជីវិតអ្នកក្រ
- ជូនអូនទៅស្រុក
- ជ្រោះអូយ៉ាដាវ
- ជំងឺស្នេហា
- ជំនោរដេីមខែ
- ជំនោរត្រជាក់
- ជឿចិត្តអូនចុះ
- ជេីងភ្នំសំពៅ
ចម្រៀងដែលផ្ដើមដោយអក្សរ | ឈ |
[កែប្រែ]- ឈប់ជឿហើយចា៎
- ឈប់សាងបាបកម្ម
- ឈប់ស្ដាយហើយ
- ឈប់ស្រឡាញ់អូនទៅ
- ឈរចាំអ្នកណា?
ចម្រៀងដែលផ្ដើមដោយអក្សរ | ដ |
[កែប្រែ]- ដងជ្រោះទឹកភ្នែក
- ដងស្ទឹងស្នេហា
- ដល់វេលាត្រូវសារភាព
- ដឹងទេថាអូនរងចាំ
- ដួងចម្ប៉ា
- ដៃសមុទ្រត្រពាំងរូង
- ដោះលែងអូនទៅ
ចម្រៀងដែលផ្ដើមដោយអក្សរ | ឋ|ថ |
[កែប្រែ]- ឋានសួគ៌ឋានស្នេហ៍
- ថ្នមអេីយថ្នម
- ថ្ពល់បរិសុទ្ធ
- ថ្ងៃនេះអូនឈឺចិត្ត
- ថ្ងៃណាក៏សៅគ្រី
- ថ្ងៃជាវេលាល្អ
- ថ្ងៃព្រាត់យប់ជួប
- ថ្ងៃត្រង់គ្រលួច
- ថ្ងៃនេះខ្ញុំចង់ញុំាស្រា
- ថ្ងៃលិចអូនស្រណោះ
- ថៅកែហឺហារ
ចម្រៀងដែលផ្ដើមដោយអក្សរ | ឌ |
[កែប្រែ]- ឌឹបៗ អូយៗ
ចម្រៀងដែលផ្ដើមដោយអក្សរ | ណ |
[កែប្រែ]- ណាំណាវ
ចម្រៀងដែលផ្ដើមដោយអក្សរ | ត |
[កែប្រែ]- ត្រពាំងសាបកូឡាបរោយ
- តុកកែយំយប់
- តាំងយូស្នេហ៍
ចម្រៀងដែលផ្ដើមដោយអក្សរ | ទ |
[កែប្រែ]- ទន្ទឹងចាំថ្លៃ
- ទាសីអភ័ព្វ
- ទាវចូលម្លប់
- ទុកស្រីប្ដីកាន់លុយ
- ទិដ្ឋភាពបុណ្យអុំទូក
- ទឹកធំ
- ទឹកមាននិស្ស័យ
- ទឹកភ្នែកដានី
- ទឹកភ្នែកអ្នកណា
- ទឹកហូរឆ្ងាយ
- ទឹកហូរមិនហត់
- ទៅណាទៅផងពិសី
- ទំនាក់ទំនងស្នេហ៍
- ទំនួញផ្កាអង្គារបុស្ស
- ទំនួញទ្រខ្មែរ
- ទំនួញរ៉ៃវត្តភ្នំ
- ទំនួញស្នេហ៍ទុំទាវ
- ទំនួញស្រីម្នាក់
ចម្រៀងដែលផ្ដើមដោយអក្សរ | ធ |
[កែប្រែ]- ធម្មជាតិស្ងៀមស្ងាត
- ធាតុមាសធាតុភ្លើង
- ធ្លាក់ខ្លួនព្រោះល្បែង
ចម្រៀងដែលផ្ដើមដោយអក្សរ | ន |
[កែប្រែ]- នរកលោកិយ៍
- នាគព័ន្ធ
- នាងចាំអ្នកណា?
- នារីជាជួរ
- នារីផ្កាយព្រឹក (ច្រៀងដោយទូច ស៊ុននិច និពន្ធដោយ ឯកឧត្តម ហ៊ុន ហេង ថតដោយ ផលិតកម្មរស្មីហង្សមាស)
- នាវាលាផែ
- នឹកក្លិននឹកខ្លួន
- នឹកខ្លាំងណាស់
- នឹកឃើញរឿងដើម
- នឹកណាស់បងអើយ
- នឹកភូមភ្នំធំ
- នេះឬជីវិត (ច្រៀងប្ដូរយកប្រាក់)
ចម្រៀងដែលផ្ដើមដោយអក្សរ | ប |
[កែប្រែ]- បងខឹងស្រីមួយណា?
- បងគង់ដឹងខ្លួន
- បងអើយវិលវិញ
- បងចាប់ឈូងបាន
- បងស្នេហ៍ស្រី
- បណ្ដាំព្រះពុទ្ធ
- បណ្ដាំស្ទឹងខៀវ
- បណ្ដាំប្រុសស្នេហ៍
- បណ្ដាំនាងកែវសុមន្ទា
- បណ្ដែតក្បូនលេង
- បញ្ចប់ត្រឹមនេះចុះ
- បបូរមាត់ផ្អែម
- បងបោះឈូងទៅ
- ប្ដីខ្ញុំឪគេ
- បាចផ្កាម្រះព្រៅ
- បាត់ដំណឹងសូន្យ
- បានល្បីភ្លេចស្រីកម្សត់
- បុប្ផាបាភ្នំ
- បុប្ផារោយសម្រាស់
- ប៉ុន្មានខែទៀតទើបបងរៀបការ
- បូតសណ្ដែក
- បូរីជូឡុង
- បេីជាគូរ
- បោះអង្គញ់
- ប្រលោមស្នេហ៍
- ប្រុសកំសាក
- ប្រុសដែលក្បត់ចិត្ត
- ប្រុសចិត្តខ្មៅ
- ប្រុសចិត្តផ្លែល្វា
- ប្រុសចិត្តពពក
- ប្រុសអីសង្ហាម្ល៉េះ
- បើពិតស្ម័គ្រខ្ញុំ
- បើស្រឡាញ់
- បើស្រឡាញ់កុំទុកយូរ
- បេះដូងជាប់ខ្សាច់
- បោចផ្កាម្រះព្រៅ
- បំពេរទិព្វសូដាច័ន្ទ
ចម្រៀងដែលផ្ដើមដោយអក្សរ | ផ |
[កែប្រែ]- ផាត់ជាយ
- ផាត់ជាយក្លាយ
- ផ្កាក្រង
- ផ្កាបើកស្រទាប
- ផ្គរបរប៉ៃលិន
- ផ្កាដុះលើថ្ម
- ផ្កាព្រៃរុះរោយ
- ផ្កាមាក្លឿ
- ផ្កាយព្រឹក
- ផ្ការីកលើមេឃ
- ផ្កាស្រពោន
- ផ្កាស្នេហ៍
- ផ្គរលាន់ផ្ដាំស្នេហ៍
- ផ្គរលាន់ឯត្បួង
- ផ្ញើកងចងដៃ (កងមាសកងពេជ្រ)
- ផ្ញើរកងជូនបងវិញ
- ផ្ញើសារតាមសត្វ
ចម្រៀងដែលផ្ដើមដោយអក្សរ | ព |
[កែប្រែ]- ពន្លកស្នេហ៍ជ័យអន
- ពុកម៉ែកុំព្រួយ
- ពេលអូនឃ្លាតទៅ
- ពេលមេឃស្រទុំ
- ព្រងេីយយូរម្ល៉េះ
- ព្រមស្ម័គ្រ
- ព្យាណូបាក់ខ្ទង់
- ព្រាត់គ្នានៅជ្រោះពេជ្រចិន្តា
- ព្រាត់មួួយជីវិត
- ព្រះថោង
- ព្រំដែនស្នេហ៍
ចម្រៀងដែលផ្ដើមដោយអក្សរ | ភ |
[កែប្រែ]- ភក្ដីពាក្យពិតបងទុកឯណា (ផលិតកម្មរស្មីហង្សមាស ស៊ីឌី វ៉ុល ០៥១)
- ភ័យអ្វីម៉្លេះទេ
- ភិសវង់ឆ្នាំថ្មី
- ភ្លឺឡើងបាត់ស្នេហ៍
- ភូមាចាប់ចាប់កង្កែប
ចម្រៀងដែលផ្ដើមដោយអក្សរ | ម |
[កែប្រែ]- មន្តស្នេហ៍កែវភ្នែក
- មន្តស្នេហ៍រនាត
- មន្តស្នេហ៍សម្លេង
- ម្លប់ដើមត្របែក
- មរតកស្នេហ៍
- មាឌធំសក់ក្រញាញ់
- ម្ដាយនិងកូន
- មិនដឹងជាបងឬរូបខ្ញុំ
- មិនឈ្នះចិត្តក្បត់
- មិនភ្លេចបណ្ដាំ
- មីនីសំពត់ខើច
- ម្ហូបពិសេស
- មួយម៉ឺនស្រណោះ
- មេឃខ្ពស់ដីទាប
- មេម៉ាយក្ដៅស្រួយ
- ម៉ោង ៤ ទាបភ្លឺ
- ម្លប់ដូងទីដប់
- ម្សិលមិញ
ចម្រៀងដែលផ្ដើមដោយអក្សរ | យ |
[កែប្រែ]- យកខាងណាក៏ឈឺចាប់
- យប់នេះអូនមកទេ? (ទូច ស៊ុននិច+ គង់ ឌីណា)
- យប់យន់ទន់សូរិយេ
- យុវជនរាំលេង
- យេីងនាំគ្នារាំសារ៉ាវ៉ាន់
- យំព្រោះស្ដាយបង
- យំស្ដាយដីកម្ពុជាក្រោម
- យំអស់ទឹកភ្នែក
ចម្រៀងដែលផ្ដើមដោយអក្សរ | រ |
[កែប្រែ]- រសស្នេហ៍ឧត្ដម
- រស់កំដររូប
- រាត្រីទីមួយ
- រាត្រីនឹកបង
- រាត្រីសេកុង
- រាំងវង់អន្លង់រមៀត
- រាំចប់អរគុណ
ចម្រៀងដែលផ្ដើមដោយអក្សរ | ល |
[កែប្រែ]- ល្ងង់ម៉្លេះណ៎?
- លលកស
- លលកខ្មោចយំ
- ល្មមឈប់ហើយលោកប្ដី
- លាផ្កាត្របែកព្រៃ
- លាបងថ្ងៃស្អែក
- លាបាត់ដំបង
- លាស្នេហ៍ឬស្សា
- លាហើយបាក់ខែង
- លាហើយស្នេហា
- លុយទិញស្នេហា
- លួងលោមចៅស្រទោបចេក
- លួចស្នេហ៍ដួងច័ន្ទ
- លួចស្នេហ៍អ្នកចម្រៀង
- លេងចាប់កូនខ្លែង
ចម្រៀងដែលផ្ដើមដោយអក្សរ | វ |
[កែប្រែ]- វាលស្រែវាលស្រូវ
- វាលសោះខ្យល់
- វាសនាបុប្ផាកៀងឃ្លាំង
- វីយូឡុងស្នេហា
- វិលវិញណាបង
- វិលវិញណាប្រុសថ្លៃ
ចម្រៀងដែលផ្ដើមដោយអក្សរ | ស |
[កែប្រែ]- សក់សហើយប៉ា
- សកូឡាបស្រី
- សក្រវាទិ៍ចាំស្នេហ៍
- ស្ម័គ្របងដែរឬអូនស្រី
- សមុទ្រទឹកភ្នែក
- សរសើរចិត្តបង
- សងស្នេហ៍បងជាតិក្រោយ
- សង្គមពឹងលើប្រុស
- សង្ឃឹមថ្ងៃមួយ
- សន្សេីមដួងចិត្ត
- សន្សើមជើងធ្នំ
- សន្សំចិត្តស្មោះ
- សល់តែក្ដីស្រណោះ
- សល់តែបណ្ដាំ
- ស្រណោះ
- ស្រណោះក្លិនម្អម
- ស្រណោះខាន់ស្លា
- ស្រណោះម្លប់ដូង
- ស្រម៉ៃកាលវ័យកុមា
- ស្រឡាញ់ទើបស្កាត់រក (ទូច ស៊ុននិច+ គង់ ឌីណា)
- ស្រឡាញ់ប្ដីគេ
- ស្រឡាញ់សក់ក្រង
- ស្រីតូចទ្រមែ
- ស្រអែមស្រីស្រស់
- សាមេឡៃ
- សាយ័ន្តព្រាត់ស្នេហ៍
- សារិកាកែវកេីច
- សារិកាកំសត់
- ស្រាថ្នាំកែរោគ
- ស្គាល់រស់ជាតិស្នេហ៍
- ស្គាល់រស់ស្នេហ៍
- ស្ដាយក្លិន
- ស្ដាយភាពក្រមុំ
- ស្ពានកំពង់ហ្លួង
- សិលាចាំប្ដី
- សឹកពីកាលណា?
- ស្ទឹងសម្ងាត់
- ស្ទឹងស្លាគូ
- ស្ទឹងសែនប៉ារីស
- សុវណ្ណតែនអន
- សូមបងរៀបការចុះ
- សូមឲ្យពិតដូចវាចា
- ស្រូវយេីងទុំហើយ
- ស្ដេចយាង
- ស្នេហ៍ក្រោមម្លប់ជ្រៃ
- ស្នេហ៍ដូចស្រមោល
- ស្នេហ៍លេីពសុធា
- ស្នេហាទុំជោ
- ស្នេហាជាថ្នាំពុល
- ស្នេហាមានន័យដូចម្ដេចទៅ?
- ស្នេហាព្រះលក្ខសិនវង្ស
- ស្នេហាស្រីម៉ៅ
- ស្អែកមួយពាន់ដង
- ស្អែកអូនលាបងហើយ
- សំដីប្រែប្រួល
- សំណាបយោងដី
- សំបុត្រក្រោមខ្នើយ
- សំពៅថយ
- សំរែកនាងនាគ
- សុំកាន់មុនការ (ទូច ស៊ុននិច + គង់ ឌីណា)
- សុំកើតជាចៃ (ទូច ស៊ុននិច + គង់ ឌីណា)
- សុំយកទាំងពីរ
- សុំស្នេហ៍តាមផ្លូវ
- សុំហែកខោខ្លី
ចម្រៀងដែលផ្ដើមដោយអក្សរ | ហ |
[កែប្រែ]- ហួសពេលហើយបង
- ហួសហើយបង
- ហែរនាគទៅបួស
- Happy Birthday to you
ចម្រៀងដែលផ្ដើមដោយអក្សរ | ឡ |
[កែប្រែ]- ឡាប៊ុមបៃយេ (ទូច ស៊ុននិច + សួង ស៊ីថា)
ចម្រៀងដែលផ្ដើមដោយស្រៈ | អ|អា|ឥ|ឦ|ឧ|ឩ|ឪ|ឯ |
[កែប្រែ]- អក្ខរាឆ្លើយឆ្លង
- អក្ខរេតមយូរ៉ា
- អ្នកទោសស្នេហា
- អដ្ឋសុវណ្ណចន្ទកេសរ
- អស្ចារ្យណាស់សង្សារខ្ញុំ
- អ្នកណាធ្វើឲ្យបងយំ?
- អ្នកទោសស្នេហា
- អនិច្ចាខែងងឹត
- អនុស្សាវរីយ៍ស្ទឹងមានជ័យ
- អវសាន្តគូស្នេហ៍ភក្ដី
- អាកាសដែនសមុទ្រខ្មែរ
- អាគកខ្នាយមួយ
- អាថ៌កំបាំងដួងចិត្ត
- អាចារ្យស្រិប
- អាពាហ៍ពិពាហ៍បំភាន់អាជ្ញា
- អាធ្រាតហើយ
- អារ៉ាប់ពីយ៉ា (រាំវង់) ទូច ស៊ុននិច & ឡោ សារិត
- អីក៏មុខក្រាស់ម៉្លេះ?
- អូនគេងឬនៅ ?
- អូនទើបតែដឹង
- អូនមិនក្បត់សន្យា
- អូននឹកបងណាស់
- អូនឆ្អែតហើយស្នេហ៍
- អូនរងារដល់ឆ្អឹងខ្នង
- អូនរាំនាំមុខ
- អូនសូមផ្ងើរខ្លួនលើទូកបងហើយ
- អូនសូមរស់ក្បែរបង
- អូនអេីយស្ដាប់ផ្គរ
- ឧត្ដមភរិយា
- ឧត្តរមានជ័យ
- ឱ! កំពីងពួយអើយ (សារ៉ាវ៉ាន់)
- ឱ! ស្វាយមួយមែក
- ឯណាព្រហ្មចារី
ឯកសារយោង
[កែប្រែ]- Vodkhmer News. (2019, January 21). "អ្នកគ្រូ គង់ ណារី ទទួលមរណភាពទាំងមិនបានសម្រេចបំណងតូចមួយ." Retrieved from https://www.vodkhmer.news/2019/01/21/kong-nary-pass-away-without-reach-her-plan/
- Cambodia Daily. (2003, October 22). "Popular Singer Shot in Face, Mother Killed." Retrieved from https://english.cambodiadaily.com/news/popular-singer-shot-in-face-mother-killed-43467/
- VOA. (2007, May 10). "Song After the Shooting: Touch Sunnich's American Life." Retrieved from https://www.voacambodia.com/a/a-40-2007-05-10-voa4-90147617/1359327.html
- Khmer Global. (និស្ស័យ). "ខកខានអស់ជិត ១៧ឆ្នាំ ទីបំផុតកញ្ញាទូច ស៊ុននិច បានច្រៀងសំឡេងថ្មី ជូនអ្នកគាំទ្រហើយ." Retrieved from http://khmer-global.com/archives/19415 Archived 2023-05-20 at the វេយប៊ែខ ម៉ាស៊ីន.
- YouTube. (ក្រុមព្រះសុរិយា). "ប្រវត្តិអ្នកនាង ទូច ស៊ុននិច ដែលមហាជនចង់ដឹង" Retrieved from https://www.youtube.com/watch?v=Qkv3PZN-2Fk&t=621s
- YouTube. (Touch Sunnix). "បទ ពាក្យមិនពិត ច្រៀងដោយ កញ្ញាទូចស៊ុននិច/Touch Sunnix/ ថតថ្មី ០៨៸២៧៸២០២០" Retrieved from https://www.youtube.com/watch?v=dzjfwXlrmvY&t=11s
- Facebook. (Touch Sunnix). "ការអំពាវនារកយុត្តិធម៌" Retrieved from https://www.facebook.com/photo.php?fbid=674250794064616&set=pb.100044391039262.-2207520000.&type=3
- YouTube. (ply38). "សូមប្រិយមិត្តស្ដាប់ការបកស្រាយរបស់បងស្រី ទូច ស៊ុននិច/Touch Sunnix/Touch Sreynich (May 26, 2020)" Retrieved from https://www.youtube.com/watch?v=jGeUMG0-swA
លេខយោង
[កែប្រែ]- ↑ https://www.youtube.com/watch?v=jGeUMG0-swA
- ↑ https://www.vodkhmer.news/2019/01/21/kong-nary-pass-away-without-reach-her-plan/
- ↑ https://www.youtube.com/watch?v=Qkv3PZN-2Fk&t=621s
- ↑ https://www.youtube.com/watch?v=Qkv3PZN-2Fk&t=621s
- ↑ https://www.youtube.com/watch?v=Qkv3PZN-2Fk&t=621s
- ↑ https://www.youtube.com/watch?v=Qkv3PZN-2Fk
- ↑ សាំង សុឥន្ទរិទ្ធ និង ខេវិន ដ័រយ៉ល. "Popular Singer Shot in Face, Mother Killed" ខេមបូឌាដេលី. ២២ តុលា ២០០៣. https://www.cambodiadaily.com/archives/popular-singer-shot-in-face-mother-killed-43467/ Archived 2016-03-05 at the វេយប៊ែខ ម៉ាស៊ីន.. ចូលមើល ៨ មីនា ២០១៥។
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2023-05-20. Retrieved 2023-05-20.
- ↑ https://www.youtube.com/watch?v=dzjfwXlrmvY&t=11s
- ↑ https://www.facebook.com/photo.php?fbid=674250794064616&set=pb.100044391039262.-2207520000.&type=3
មើលផងដែរ
[កែប្រែ]||រស់ សេរីសុទ្ធា|| ប៉ែន រ៉ន|| សុិន ស៊ីសាមុត|| ពិសិដ្ឋ ពីលីកា|| ពៅ បញ្ញាពេជ្រ[តំណភ្ជាប់ខូច]|| គង់ ណារី||